អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភំ្នពេញ
ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងសង្កាត់បឹងសាឡាងដែលជាតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភំ្នពេញ ៕
|