សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន មាន ទី១. ឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងទី២. ឈ្មោះ ម៉ៃ សៃហុន ប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។
ពួកគេទាំង ០២នាក់ កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ ស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំណែកឯពលករទាំង ២៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
ប្រភព ៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ