ហើយនៅពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៥ល្ងាច លោក ឈឹម ម៉េង មេឃុំព្រែកអំពិល បានដឹកនាំក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្ដិ៍ និងកម្លាំងប្រជាការពារ ចុះទៅហាមឃាត់ម្ដងទៀត ប៉ុន្តែការចុះទៅហាមឃាត់ដូចគ្មានប្រសិទ្ធិភាព។
បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ លោក ឃឹម សំភារ អភិបាលរងស្រុក តំណាងឲ្យលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងចម្រុះ ចុះទៅហាមឃាត់មិនឲ្យសាងសង់ធ្វើរបងជាសំណង់រឹងទៀតទេ ហើយបានហៅលោក ពេជ្រ គ្រើន តំណាងលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុន មហារដ្ឋាត្រេឌីង មកធ្វើកិច្ចសន្យានៅក្នុងសាលាឃុំព្រែកអំពិល បើសិនថ្ងៃក្រោយនៅតែប្រព្រឹត្ត លួចធ្វើការសាងសង់ធ្វើរបងសំណង់រឹងទៀត រដ្ឋបាលស្រុកខ្សាច់កណ្ដាល នឹងចាត់ការតាមនិតិវិធីច្បាប់ជាធរមាន ៕