ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទិញម៉ូតូចំនួនជាង ១០០គ្រឿង សម្រាប់កម្លាំងជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ
ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទិញម៉ូតូចំនួនជាង ១០០គ្រឿង សម្រាប់កម្លាំងជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ លឿនទាន់ហេតុការណ៍កើតឡើង។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ម៉ូតូទាំងនេះ បានមកដល់បញ្ជាការដ្ឋានហើយ។ ការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ ៕
|