១- ប្រហិត ៖ ប្រហិតសាច់គោ សាច់ក្តាម ប្រហិតបន្លែគ្រប់មុខ Hotdog សុទ្ធសឹងជាអាហារកែច្នៃ ហើយភាគច្រើននាំចូលពីប្រទេសជិតខាង ដែលប្រហិតទាំងនោះ ត្រូវគេរកឃើញ មានដាក់សារធាតុគីមីធ្វើឲ្យស្វិត និងអាចរក្សាទុកបានយូរ។
២- ស្លាបមាន់-ជើងមាន់ ៖ ស្លាបមាន់-ជើងមាន់កសិកម្មដែលនាំចូលពីប្រទេសជិតខាង កំពុងតែពេញនិយមក្នុងចំណោមយុវវ័យ គេយកវាទៅបំពង អាំង ធ្វើជ្រក់ជាដើម។ តើគ្នាយើងមានដឹងអត់ពពួកស្លាបមាន់ ជើងមាន់ទាំងនេះ ត្រូវបានគេចាក់សារធាតុគីមីម្យ៉ាងឈ្មោះថា ហ្វ័រម៉ុល ដើម្បីរក្សាទុកបានយូរ មិនស្អុយ ខូចគុណភាព នៅពេលដែលយើងញ៉ាំទៅប៉ះពាល់សុខភាពច្រើនណាស់។
៣- សាច់ក្រក ៖ មិនខុសគ្នាពីពពួកអាហារទាំងប៉ុន្មានខាងលើទេ សាច់ក្រកក៏មានដាក់សារធាតុគីមីដែរ បើមិនអ៊ីចឹងទេម៉េចនឹងអាចរក្សាទុកបានយូរ រុយមិនរោមនោះ។
៤- មឹកបង្គារ ៖ មឹក និងបង្គារនៅទីផ្សារបច្ចុប្បន្នក៏ប្រើសារធាតុគីមីដែរ ដើម្បីរក្សាឲ្យនៅស្រស់ល្អ ឃើញហើយចង់ទិញភ្លែត។
៥- អាហារដែលផ្អាប់ ៖ អាហារផ្អាប់ក៏មិនល្អចំពោះសុខភាពដែរ ព្រោះអាហារប្រភេទនេះ ប្រើជាតិគីមីអោយរក្សាទុកបានយូរ ៕
ប្រភព ៖ វេជ្ជបណ្ឌិត កម្ពុជា