ក្នុងឱកាសនោះ មន្រ្តីជំនាញ បានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថា ជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។
ការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម ៖
- ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥%
- ស្រាស មានសារធាតុមេតាណុល ២.៥%
- ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ។
បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលកាន់តែច្បាស់។ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕