លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ជាពិសេស ការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបងប្អូនទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។ ខណៈដែលកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៨.៩៦៩នាក់ ជាសះស្បើយ ៣២.៩៦៧នាក់ និងស្លាប់ ៣៤៨នាក់៕