ឯកឧត្តម បានបន្តថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់លិខិតសុំផ្អាកការនាំចូលសាច់បង្កកពីបរទេស គោរពជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
« ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានធ្វើលិខិតទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំការអនុញ្ញាតផ្អាកនាំចូលសាច់បង្កកពីបរទេស ដូច្នេះហើយសម្តេចតេជោ ក៏បានផ្តល់ជាចំណារយល់ព្រមឱ្យផ្អាកការនាំចូលនូវសាច់បង្កកទាំងអស់ពីបរទេស ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ដូច្នេះខ្ញុំគិតថា ចាប់ពីពេលនេះតទៅ គឺយើងមានការរិតត្បឹតដល់ការនាំចូលឬក៏ផ្អាកទាំងស្រុងក្នុងករណីចាំបាច់ណាមួយ តាមអ្វីដែលជាចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា »។
សូមបញ្ជាក់ថា នេះជាលើកទី ២ហើយ ដែលកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌា ដែល លើកទី១ បានធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌាមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ១៩ច្រើន ៕