អ៊ីរ៉ង់បានព្រមានថា "ប្រសិនបើទិដ្ឋាការមិនត្រូវបានផ្តល់ឲ្យក្នុងរយៈពេល ០៣ម៉ោងនេះទេ ការចូលរួមកិច្ចប្រជុំ ប្រហែលជានឹងត្រូវលុបចោល"។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ដែលសហរដ្ឋអាម៉េរិកជាម្ចាស់ផ្ទះ។ ក្នុងនាមជារដ្ឋាភិបាលម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាទូទៅមានកាតព្វកិច្ចចេញទិដ្ឋាការដល់អ្នកការទូត ដែលត្រូវចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ៕