អ៊ីរ៉ង់ព្រមានសង្រ្គាមនឹងផ្ទុះឡើង ប្រសិនបើមានអ្នកឈ្លានពានណាមួយ
តេហេរ៉ង់ ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ប្រធានឆ្មាំបដិវត្តអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសៅរ៍នេះថា អ៊ីរ៉ង់នឹងឆ្លើយតបគ្រប់រូបភាព សូម្បីតែការវាយប្រហាប្រសិនបើមានឈ្លានពានណាមួយលើអ៊ីរ៉ង់ ។
អ៊ីរ៉ង់បានចេញមកបញ្ជាក់បែបនេះ បន្ទាប់មានការចោទប្រកាន់ ពីសំណាក់ពីមន្រ្តីរដ្ឋាភិបាលទីក្រុងរីយ៉ាដ និងសហរដ្ឋអាមេរិក ដែលចោទថា ទីក្រុងតេហេរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារ ទៅលើទីតាំងប្រេងអារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេដការចោទប្រកាន់ខាងលើ ដែលថា អ៊ីរ៉ង់ចូលដៃជាមួយក្នុងឧទ្ទាមហ៊ូទីរបស់យេម៉ែន។
បន្ថែមពីនេះ នាយឧត្តមសេនីយឯក លោក Hossein Salami បាននិយាយនៅក្នុងសុន្ទរកថា ដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា យើងនឹងចាត់វិធានការតប បើសិនមានការឈ្លានពានណាមួយ ៕
|