ជំនួបកំពូល រវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងកើតឡើងក្នុងរយៈពេលពី ២ ទៅ ៣សប្តាហ៍ទៀត
សេអ៊ូល ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានសឹង្ហបុរី Channel News Asia នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សមាជិកសភាកូរ៉េខាងត្បួង រាយការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនៅថ្ងៃអង្គារនេះ ថា កូរ៉េខាងជើង និងសហរដ្ឋអាមេរិក អាចបន្តកិច្ចពិភាក្សាកម្រិតការងារ ដែលមានគោលបំណងលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ ខាងមុខនេះ។
សមាជិកសភា បាននិយាយថា ជំនួបកំពូលលើកទី៤ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចធ្វើទៅបាន ក្នុងឆ្នាំនេះប្រសិនបើការចរចារដំណើរការទៅមុខ។
សមាជិកសភា ដែលមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការធ្វើបទសម្ភាសន៍ ដោយសេវាកម្មស៊ើបការណ៍ជាតិថា លោក គីម ក៏អាចធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលលើកទី៥ ជាមួយលោកប្រធានាធិបតី លោក ស៊ីជិន ពីង ផងដែរ មុនពេលបើកកិច្ចប្រជុំកំពូលណាមួយ ជាមួយលោក ត្រាំ ៕ សសអក
|