ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យការជួសជុលពង្រីកផ្លូវលេខ៣១៤ មានប្រវែង ៣,៥៨០ម៉ែត្រ ទទឹង ១១ ម៉ែត្រ ចាប់ពីខាងលិចស្ពានតាហោ រហូតដល់ចំណុចសួនច្បារច្រមុះជ្រូក ផ្លូវជាតិលេខ១ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីឱ្យមានភាពធំទូលាយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបជូនផងដែរថា ខេត្តស្វាយរៀង ក្រោមការដឹកនាំឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តមបានយកចិត្តទុកដាក់ក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បនេះ។
ជាក់ស្តែងច្រាំទន្លេវ៉ៃគោ បាននឹងកំពុងបោះជំហានស្ថាបនាទៅមុខពេលនេះ គឺបានចូលរួមយ៉ាងសំខាន់ លើការលើកកម្ពស់សោភ័ណ្ឌភាពក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង មិនត្រឹមតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ សុខមាលភាពសង្គម ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ ការទស្សនាការប្រណាំងទូក ជាទីកម្សាន្តលំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី អញ្ជើញមកកម្សាន្តនៅទីនេះផងដែរ ៕
#សូមជូនភ្ជាប់នូវគំនូសប្លង់ដូចមានក្នុងរូបភាពខាងក្រោម៖