លោកអធិការបានបន្តថា ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 ក៏ប្រទះឃើញជនសង្ស័យចំនួន 02នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង សង្ស័យឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។ តាមចម្លើយសារភាពជនង្ស័យខាងលើនេះ នៅថ្ងៃទី01 ខែសីហា ឆ្នាំ2021 កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន 07នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុងភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កង្ហាត្រជាក់01, ចានបង្គន់01, ភ្លើងហ្វា01, ឧបករណ៍បន្ទប់ទឹក និងខ្សែរភ្លើងមួយចំនួន, កញ្ចក់សុលឡា06, ដុំឌីសង់ទ័រ16, រម៉កកង់បី01, កាំបិតក្វែវ01, ពូថៅ02, ដាវ01 និងដបជក់គ្រឿងញៀន03។
លោកវរៈសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា បច្ចុប្បន្នជនសង្ស័យទាំង 9នាក់ កំពុងឋិតនៅក្នុងការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕