លោកជំទាវ ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត
នារសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ដែលជាអំណោយសប្បុរសជនខ្មែរ តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១៣គ្រឿង ជូនដល់មន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ តាកែវ ស្វាយរៀង សៀមរាប ព្រៃវែង កណ្ដាល កំពត កំពង់ធំ កំពង់ស្ពឺ កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ ដែលបានរៀបចំពិធីប្រគល់-ទទួល នៅឃ្លាំងឱសថកណ្តាល (CMS) ៕
|