រដ្ឋមន្ត្រីក្រសួងកសិកម្ម កម្ពុជាបានអោយដឹងកាលពីពេលថ្មីៗនេះថា លទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី “បសិដ្ឋកម្មពូជស្រូវក្រអូបមិនប្រកាន់រដូវ” ស្រូវក្រអូបដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។
ការនាំចេញអង្ករក្រអូបមានចំនួន ៥៦,៦% នៃការនាំចេញផលិតអង្ករសរុបនៅឆ្នាំ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក ៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារអន្តរជាតិ។
នៅប្រទេសកម្ពុជា ពូជស្រូវក្រអូបប្រណីតប្រពៃណីស្ទើរតែទាំងអស់វេទរស់ទៅនឹងពន្លឺ (ប្រកាន់រដូវ) ដែលអាចឲ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំ នៅរដូវវស្សា៕
ប្រភព ៖ PNN