សម្រាប់ដំណេីរការនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរ ឯកឧត្តម មាស សុភ័ណ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗមួយចំនួន ដែលបណ្តាថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង ៥ ក៏ ដូចជា ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការងារតាមជំនាញនីមួយៗ សម្រេចអនុវត្តបាន ក្នុង ១សប្តាហ៍កន្លងមកនេះ និងបានលេីកពីផែនការសកម្មភាពការងារ ដែលត្រូវបំពេញនៅសប្តាហ៍បន្តបន្ទាប់ទៅមុខទៀត អោយទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមទិសដៅរបស់ខ្លួនដែលបានដាក់ចេញ ដេីម្បីឆ្លេីយតបទៅនិងប្រសិទ្ធិភាពការងារនៃក្រសួងព័ត៌មាន។ ជាមួយនេះ បណ្តាអគ្គនាយកដ្ឋានទូរទស្សន៍ជាតិម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ត្រៀមបន្តធ្វេីការផលិតកម្មវិធីផ្សាយរបស់ខ្លួនអោយកាន់តែសំប្បូរបែបបន្ថែមទៀត ដេីម្បីទាក់ទាញអ្នកស្តាប់ ទស្សនា អានបានកាន់តែច្រេីនបន្ថែមទៀត។ កិច្ចប្រជុំ ក៏បានធ្វេីការពិនិត្យលេីវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM លេីកទី១៣ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ខាងមុខនេះ ព្រមទាំងបាន ពិនិត្យដោះស្រាយ ទៅលេីបញ្ហា មួយចំនួនដែលនៅសេសសល់ ហេីយ ពន្លឿនក្នុងការរៀបចំអោយបានរួចរាល់ សម្រាប់ត្រៀមលក្ខណៈផ្សព្វផ្សាយព្រឹត្តការណ៍ដ៏មានសារសំខាន់សម្រាប់ជាតិនេះផងដែរ ៕
ដោយ ៖ ទទក