រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំប្រជុំត្រួតពិនិត្យ ដាក់ផែនការបន្ត ដើម្បីបង្កាទុកជាមុន ក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង
ភ្នំពេញ ៖ នៅល្ងាចថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យ ដាក់ផែនការបន្ត ដើម្បីបង្កាទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង ជាមួយថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញប្រចាំខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ រួមទាំងប្រធាននាយកដ្ឋានជំនាញ និងក្រុមការងារបច្ចេកទេស តាមប្រព័ន្ធវីដេអូ Zoom ៕
|