១.ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
២.ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង
៣.ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ករណីនេះដែរ សមត្ថកិច្ច បានដកហូតវត្ថុតាងមាន ៖ ទូរសព្ទ ០៣គ្រឿង, អាយផេត ០១គ្រឿង, កាំភ្លើងខ្លីបាញ់គ្រាប់កង់ ០១ដើម, កាំបិតសាំម៉ូរ៉ៃ ០១ដើម, ថ្នាំញៀនចំនួន ០៩កូនថង់(ម៉ាទឹកកក) និងកូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីបន្តទៅតុលាការ ៕