Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
រដ្ឋបាលស្រុកល្វាឯម និងរដ្ឋបាលស្រុកខ្សាច់កណ្តាល ចុះផ្អាកអាជីវកម្មដឹកខ្សាច់ជាបណ្តោះអាសន្ន ដែលបានបង្កការខូចខាតផ្លូវ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋ
កណ្តាល ៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលស្រុកល្វាឯម និងរដ្ឋបាលស្រុកខ្សាច់កណ្តាល ដឹកនាំផ្ទាល់ដោយលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម និងលោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានសហការណ៍ការគ្នា ដឹកនាំកម្លាំងចំរុះ ចុះផ្អាកអាជីវកម្មដឹកខ្សាច់នៅចំណុចព្រំប្រទល់រវាងឃុំអរិយក្សត្រ ស្រុកល្វាឯម និងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ដែលបានបង្កការខូចខាតផ្លូវ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងនោះផងដែរ អាជ្ញាធរស្រុកទាំង២ បានណែនាំអោយម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ត្រូវអនុវត្តតាមការណែនាំដោយ ៖
ទី១-ម្ចាស់អាជីវកម្មត្រូវបំេពញកតព្វកិច្ចគោរពតាមច្បាប់អាជីវកម្មដែលបានកំណត់
ទី២-ត្រូវផ្អាកជាបណ្តោះអាសន្ន ដោយទុកឲ្យម្ចាស់អាជីវកម្មខ្សាច់ សម្អាតផ្លូវដែលខូចខាត និង
ទី៣-ធានាអោយបានចំពោះផលប៉ះពាល់ទាំងឡាយដែលរំខាន់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្ម ៕
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top