ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរដល់លោក អ៊ុង ហុកគៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ លោកជំទាវបានបន្តទៀតថា បើទោះបីជាវិបត្តិកូវីដ-១៩ បានជះឥទ្ធិពលមកលើសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក ក៏ដូចជាកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ ដូចជា ក្រុមហ៊ុន ស៊ីហា ប្រផឹធី នៅតែបន្តសាងសង់រហូតដល់ថ្ងៃ សម្ពោធនាថ្ងៃនេះ ។ លោកជំទាវក៏បានសង្ឃឹមយ៉ាងម៉ុតមាំថា គម្រោងនេះពិតជារួមចំណែក កែប្រែមុខមាត់ថ្មី អភិវឌ្ឍន៍នៅរាជធានីភ្នំពេញ ការងារនគរូបនីយកម្ម និងកាត់បន្ថយការធ្វើចំណាក់ស្រុកទៅធ្វើការនៅប្រទេសជិតខាង និងបានផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម ស្ថាបត្យកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ ៕