cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ប្រេស៊ីលយកឈ្នះបេរ៉ូ លើកពាន Copa America លើកទី៩ ហើយប្រមូលពាន​ នៅក្នុងពានរង្វាន់នេះគ្មានសល់
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានលើកពានរង្វាន់ Copa America ហើយ ក្រោយពីយកឈ្នះលើក្រុមប៉េរ៉ូ ៣-១ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅលើទឹកដីរបស់ខ្លួន។
ការប្រកួតផ្ដាច់ព្រ័ត្រនេះ ធ្វើបានយ៉ាងល្អ ពោលគឺពួកគេរកគ្រាប់បាល់បានដល់ទៅ​ ០៣គ្រាប់ និងធ្លាយតែ​ ០១គ្រាប់​ វិញប៉ុណ្ណោះ។ ០៣គ្រាប់​ ក្នុងការប្រកួតសំខាន់នេះធ្វើបានដោយ Everton ០១​គ្រាប់​ នៅនាទី១៥ Jesus ០១គ្រាប់នៅនាទី៤៥+៣ និង Richarlison ០១គ្រាប់​ នៅនាទី៩០។
នេះជាការលើកពានរង្វាន់ Copa America ជាថ្មី ក្រោយពីខកខានតាំងពីឆ្នាំ២០០៧​ មករបស់ក្រុមប្រេស៊ីល។ មិនតែប៉ុណ្ណោះ ពានរង្វាន់ទាំងអស់ដែលមាននៅក្នុង Copa America គឺ ប្រេស៊ីលយកបានទាំងអស់ដែលក្នុងនោះរួមមាន ៖
-​ កីឡាករល្អបំផុត​ បានទៅលើកីឡាករ Dani Alves
-​ អ្នកចាំទីល្អបំផុត​ បានទៅលើកីឡាករ Alisson Becker 
-​ កីឡាករស៊ុតចូលច្រើនជាងគេ​ បានទៅលើកីឡាករ Everton Soares
-​ ម្ចាស់ជើងឯក Copa America គឺជាក្រុមជម្រើសជាតិប្រេស៊ីល
-​ ក្រុមលេងស្លូត (Fair Play) បានលើប្រេស៊ីល
 
ដូច្នេះ​ បានសេចក្តីថា​ ម្ចាស់ផ្ទះប្រេស៊ីល ប្រមូលខ្ទេចគ្មានសល់​ សូម្បីតែមួយពាន៕​ ដោយ៖ សសអក
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com