cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស៍្ត
អឺរ៉ុប​ អនុម័តឲ្យប្រើវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងរំពឹងទទួលបាន «៤០០លានដូស» តាមការព្រមព្រៀង
(ព្រុចសែល)​ ៖ ប្រធានគណៈកម្មការអ៊ឺរ៉ុបលោកស្រី វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃសុក្រសប្ដាហ៍នេះ​ បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទីផ្សារអឺរ៉ុបហើយ ដែលការអនុញ្ញាតនេះ​ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនិយ័តករឱសថរបស់ប្លុកអ៊ឺរុប បានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១។
ថ្ងៃទី 30-01-2021, ដោយ​​ Admin | 501 Views

លោក Biden និង​អ្នកស្រី Harris បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក
លោក Joe Biden បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកទី​៤៦ ​កាល​ពី​ពេល​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក​ នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ចំណែក​ឯ​អ្នកស្រី Kalama Harris ក៏​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ។
ថ្ងៃទី 20-01-2021, ដោយ​​ Admin | 577 Views

លោក Trump និយាយ​ថា ​រដ្ឋបាល​ថ្មី​នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ»​
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក Donald Trump និយាយ​ថា ​លោក​គិត​ថា រដ្ឋបាល​ថ្មី​ នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ» និង​អះអាង​ថា លោក​បាន​កសាង​មូលដ្ឋាន​សម្រាប់​ប្រធានាធិបតី​បន្ទាប់​រួច​ហើយ។
ថ្ងៃទី 20-01-2021, ដោយ​​ Admin | 562 Views

សហភាពអឺរ៉ុប ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ចំពោះមុខការព្រួយបារម្ភពីកូវីដ-១៩ ទម្រង់ថ្មី
(ប៉ារីស) ៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពី COVID-19 ទម្រង់ថ្មី ដែលបាន និងកំពុងផ្ទុះឡើងនៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ក្រោយទម្រង់ថ្មីនេះត្រូវបានរកឃើញដំបូង ក្នុងចក្រភពអង់គេ្លស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
ថ្ងៃទី 27-12-2020, ដោយ​​ Admin | 527 Views

ដើម្បីការពារប្រទេស ជប៉ុននឹងមិនអនុញ្ញាតឲ្យ ជនបរទេសមកពីអង់គ្លេស ចូលមកក្នុងប្រទេសនេះឡើយ ក្រោយការផ្ទុះវីរុសកូវីដ-១៩ ទម្រង់ថ្មី
(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០នេះថា ជប៉ុននឹងហាមឃាត់ជនបរទេសនានា ដែលធ្វើដំណើរពីចក្រភពអង់់គ្លេស មិនឲ្យចូលមកក្នុងប្រទេសដីកោះនេះឡើយ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះតទៅ បន្ទាប់ពីការផ្ទុះវីរុស COVID-19 ទម្រង់ថ្មី ដែលនាំឲ្យប្រទេសមួយចំនួន នៅលើពិភពលោកនេះ ចាត់វិធានការផ្អាកជើងហោះហើរ ទាំងទៅនិងមកពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ថ្ងៃទី 23-12-2020, ដោយ​​ Admin | 519 Views

អ្នកវិទ្យាសាស្ត្រអង់គ្លេស ៖ «កុមារអាចនឹងងាយឆ្លង វីរុសកូវីដ-១៩ ទម្រង់ថ្មី, ការសិក្សាអំពីវីរុសនេះ កំពុងបន្តនៅឡើយ»
(ក្រុងឡុងដ៍) ៖ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស នៅដើមសប្តាហ៍នេះ បានពន្យល់ថា វីរុស COVID-19 ទម្រង់ថ្មី ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅចក្រភពអង់គ្លេស អាចនឹងធ្វើឲ្យកុមារងាយឆ្លងដូចមនុស្សពេញវ័យដែរ ខុសពីវីរុសប្រភេទមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអាង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។
ថ្ងៃទី 22-12-2020, ដោយ​​ Admin | 581 Views

ចក្រភពអង់គ្លេស ប្រកាសថា លែងអាចគ្រប់គ្រងបានហើយ ទម្រង់ថ្មី នៃជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស
(ឡុងដ៍) ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock បានព្រមាននៅថ្ងៃអាទិត្យនេះថា ប្រភេទថ្មីនៃជំងឺ COVID-19 ដែលរកឃើញនៅក្នុងប្រទេសរបស់ខ្លួន «លែងអាចគ្រប់គ្រងបានហើយ» ដោយបានលើកឡើងថា ផ្នែកខ្លះនៃចក្រអង់គ្លេស នឹងត្រូវស្ថិតក្នុងវិធានការរឹតត្បិត ដ៏តឹងរុឹងបន្ថែមទៀត រហូតដល់មានវ៉ាក់សាំងចាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Straits Times នៅយប់ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។
ថ្ងៃទី 22-12-2020, ដោយ​​ Admin | 533 Views

ប្រទេសឥណ្ឌា កំពុងចម្រាញ់បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ហើយនឹងអាចមានវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន នៅខែមករា ឆ្នាំ២០២១
(ញូដេលី)​ ៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសឥណ្ឌា លោក Harsh Vardhan នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំង COVID-19 អាចនឹងមាននៅក្នុងប្រទេសរបស់ខ្លួន នៅខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនសុីនហួរ នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
ថ្ងៃទី 22-12-2020, ដោយ​​ Admin | 588 Views

វៀតណាម​ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩​ របស់ខ្លួន​ លើអ្នកស្ម័គ្រចិត្ត
CNA​ ៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម​ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩​ ដំបូងបង្អស់របស់ប្រទេសវៀតណាម​ ដែលមានឈ្មោះសម្គាល់ថា ណាណូកូវ៉ាក់​ (Nanocovax) បានទទួលការអនុម័តឲ្យធ្វើតេស្តសាកល្បងជាផ្លូវការលើរាងកាយអ្នកស្ម័គ្រចិត្តចំនួន ០៣នាក់។
ថ្ងៃទី 18-12-2020, ដោយ​​ Admin | 539 Views

ប្រធានាធិបតីបារាំង​ លោក ម៉ាក្រុង ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩
CNA​ ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ដោយដកស្រង់សេចក្តីប្រកាសរបស់វិមានអេលីហ្សេ (Elysee) កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រធានាធិបតីបារាំង​ វ័យ៤២ឆ្នាំ លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានឆ្លងជំងឺកូវីដ-១៩ ហើយពេលនេះ​ លោកបាននឹងកំពុងត្រូវបានដាក់ឲ្យស្នាក់នៅដាច់ដោយឡែក (ច​ត្តា​ឡី​ស័ក) ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ។
ថ្ងៃទី 18-12-2020, ដោយ​​ Admin | 567 Views

12345678910...
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com