cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ប្រទេសឥណ្ឌា កំពុងចម្រាញ់បេក្ខភាពវ៉ាក់សាំងរបស់ខ្លួន ហើយនឹងអាចមានវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន នៅខែមករា ឆ្នាំ២០២១
(ញូដេលី)​ ៖ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសឥណ្ឌា លោក Harsh Vardhan នៅថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា វ៉ាក់សាំង COVID-19 អាចនឹងមាននៅក្នុងប្រទេសរបស់ខ្លួន នៅខែមករា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនសុីនហួរ នៅយប់ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយ លោក Vardhan បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំយល់ថានៅត្រឹមខែមករា ឆ្នាំក្រោយ នៅក្នុងដំណាក់កាលណាមួយ ឬសប្តាហ៍ណាមួយ យើងនឹងអាចចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនឥណ្ឌាជាមិនខាន»។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះ​ បានគូសបញ្ជាក់ថា «អាទិភាពរបស់រដ្ឋាភិបាលគឺសុវត្ថិភាព​ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ប្រការនេះហើយ​ ទើបយើងមិនចង់មានការសម្របសម្រួលណាមួយឡើយ ហើយនិយ័តករឱសថរបស់យើង ក៏កំពុងធ្វើការវិភាគលើបេក្ខភាពវ៉ាកសាំងយ៉ាងយកចិត្តទុកដាក់បំផុតផងដែរ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ នៅប្រទេសឥណ្ឌា មានបេក្ខភាពវ៉ាក់សាំង COVID-19 សរុបចំនួន ៦ កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តខុសៗគ្នា។ រដ្ឋាភិបាលនៃប្រទេសនេះ បានផ្តួចផ្តើមរៀបចំកម្មវិធីចាក់វ៉ាក់សាំងធំបំផុត មិនធ្លាប់មាននៅក្នុងប្រទេស។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១០,០៥៦,២៤៨ករណី ក្នុងនោះមនុស្ស ១៤៥,៨៤៣នាក់​ បានស្លាប់ និងមនុស្សច្រើនជាង ៩,៦លាននាក់​ បានជាសះស្បើយឡើងវិញ៕

   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com