cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
លោក Trump និយាយ​ថា ​រដ្ឋបាល​ថ្មី​នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ»​
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក លោក Donald Trump និយាយ​ថា ​លោក​គិត​ថា រដ្ឋបាល​ថ្មី​ នឹង «ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ» និង​អះអាង​ថា លោក​បាន​កសាង​មូលដ្ឋាន​សម្រាប់​ប្រធានាធិបតី​បន្ទាប់​រួច​ហើយ។
លោក Trump បាន​ថ្លែង​ថា រដ្ឋបាល​ថ្មី​មាន​ «មូលដ្ឋាន​សម្រាប់​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ»។ លោក​បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ជូន​ដំណើរ​លោក​នៅ​មូលដ្ឋាន​ទ័ព Joint Base Andrews ក្នុង​រដ្ឋ Maryland មុន​​លោក​បាន​ឡើង​ជិះ​យន្ដហោះ​​សម្រាប់​ដឹក​ប្រធានាធិបតី Air Force One ក្នុង​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​របស់​លោក​ក្នុង​រដ្ឋ Florida ពេល​ដែល​អាណត្តិ​ជា​ប្រធានាធិបតី​របស់​លោក​បញ្ចប់។
លោក Trump មិន​បាន​លើកឡើង​ពី​ឈ្មោះ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មីគឺ​លោក Joe Biden ទេ ក្នុង​អំឡុងពេល​នៃ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​​​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ 
 
លោក Trump បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក ​ដែល​កំពុង​ស្រែក​ហ៊ោ​ថា លោក​នឹង​រង់ចាំ​មើល និង​ស្ដាប់​ដំណឹង​ពី​ចម្ងាយ។ លោក​បាន​សន្យា​ថា លោក​នឹង​ត្រឡប់​មក​វិញ «ក្នុង​តំណែង​ណា​មួយ» ហើយ​លោក​ក៏​បាន​ជូន​ពរ​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​​ឲ្យ​ជួបប្រទះ​តែ​ «រឿង​ល្អៗ​ក្នុង​ជីវិត»​ ផងដែរ មុន​ពេល​លោក​និង​ភរិយា​របស់​លោក​បាន​ឡើង​ជិះ​យន្ដហោះ​ប្រធានាធិបតី​នោះ។ 
 
លោក Trump ចង់​ទៅ​ដល់​រដ្ឋ Florida មុន​ពេល​ដែល​លោក Biden ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ពេល​ថ្ងៃ​ត្រង់៕ 
 
ប្រភព​ ៖​ VOA Khmer
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com