វិមានរដ្ឋាភិបាលបារាំងដដែល បានបញ្ជាក់ផងដែរថា លោក ម៉ាក្រុង បានទទួលការធ្វើតេស្ត និងរកជំងឺកូវីដ-១៩ ក្រោយពេលលោកចេញអការៈសង្ស័យដំបូងៗដែលពាក់ព័ន្ធជំងឺរាតត្បាតសកលដ៏កាចសាហាវនេះ។
យោងតាមការអនុវត្តវិធានការផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលបារាំង លោក ម៉ាក្រុង ត្រូវបានតម្រូវឲ្យស្នាក់នៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ០៧ថ្ងៃ ដើម្បីទទួលការព្យាបាល ប៉ុន្តែលោកប្រធានាធិបតីបារាំងរូបនេះ នៅតែអាចបំពេញការងារបានពីចម្ងាយ។ ហើយមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ថា តើភរិយារបស់លោក ម៉ាក្រុង បានទទួលការធ្វើតេស្តរកជំងឺខាងលើនេះដែរឬយ៉ាងណានៅឡើយទេ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសបារាំងដែលមានប្រជាជនសរុប ៦៧លាននាក់ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩សរុបជាង ២,៤០០,០០០ករណីហើយ ដោយក្នុងនោះ មានអ្នកស្លាប់សរុបជិត ៦០,០០០នាក់ ចំណែកឯចំនួនអ្នកជាសះស្បើយវិញ គឺមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ៕