cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
សហភាពអឺរ៉ុប ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ចំពោះមុខការព្រួយបារម្ភពីកូវីដ-១៩ ទម្រង់ថ្មី
(ប៉ារីស) ៖ ប្រទេសហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួនហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពី COVID-19 ទម្រង់ថ្មី ដែលបាន និងកំពុងផ្ទុះឡើងនៅតាមបណ្ដាប្រទេសអឺរ៉ុបជាច្រើន ក្រោយទម្រង់ថ្មីនេះត្រូវបានរកឃើញដំបូង ក្នុងចក្រភពអង់គេ្លស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០។
ហុងគ្រី និងស្លូវ៉ាគី បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech ជូនប្រជាជនរបស់ខ្លួន តែមួយថ្ងៃប៉ុណ្ណោះ មុននឹងបណ្ដាប្រទេសអ៉ឺរ៉ុបជាច្រើនទៀត នាំគ្នាចាក់វ៉ាក់សាំងជូនប្រជាជនរបស់ពួកគេ។ នៅអាល្លឺម៉ង់ មនុស្សមួយចំនួនតូចនៅតាមមណ្ឌលថែទាំមនុស្សចាស់ បានទទួលការចាក់វ៉ាក់សាំងមុនគេ កាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃ មុនការចាក់វ៉ាក់សាំងផ្លូវការចាប់ផ្ដើម។ ប្រទេសអឺរ៉ុប ដូចជាបារាំង អាល្លឺម៉ង់ អ៉ីតាលី អូទ្រីស ព័រទុយហ្កាល់ និងអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃអាទិត្យនេះ ដោយបុគ្គលិកសុខាភិបាល នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ទ្វីបអឺរ៉ុបទាំងមូល គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មានអ្នកឆ្លង COVID-19 សរុប ២២,៥៥៩,៣៥២នាក់ ក្នុងនោះស្លាប់ ៥១៨,៦៦៣នាក់ និងជាសះស្បើយឡើងវិញ ១០,៩៨៤,៧៤៦នាក់៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com