សំលេង៖ «សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ ព្រោះមេឃអំណោយផលល្អ យើងនៅផលិតបាន ពួកគាត់កំពុងធ្វើសកម្មភាពផលិត រហូតដល់ខែ៦ហើយ មេឃអត់ទាន់មានភ្លៀងធំ មានតិចតួច អញ្ចឹងយើងអាចផលិតបាន ហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថា កម្ពុជាត្រូវការអំបិលប្រមាណ ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។
សហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលចែកចេញជា ៧មណ្ឌល គឺ មណ្ឌលបឹងទូក មណ្ឌលត្រើយកោះ មណ្ឌលបឹងរូងទី១ មណ្ឌលបឹងរូងទី២ មណ្ឌលសេះស មណ្ឌលកែប និងមណ្ឌលកំពង់ត្រាច ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ផ្ដើមចេញពីឃុំបឹងទូក ស្រុកទឹកឈូ ទៅភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម៕
ប្រភព : ក្រសួងព័ត៌មាន