សម្រាប់វិធានការថ្មីទាំង ៥កម្រិត នៅកម្រិតទាបជាងគេទី ១ គឺអនុវត្តនៅពេលចំនួនករណីឆ្លងមានកម្រិតគ្រប់គ្រងបាន ហើយប្រជាជនទូទៅអាចប្រកបសកម្មភាពនានាប្រចាំថ្ងៃជាធម្មតា ដោយគ្រាន់ពាក់ម៉ាស់ និងអនុវត្តវិធានការអនាម័យ និងគម្លាតសង្គមនានា។ វិធានកម្រិត១នេះ គឺអនុវត្តនៅពេលដែលករណីឆ្លងមានចំនួនក្រោម ១០០ករណី រយៈពេលមួយសប្តាហ៍ជួបគ្នានៅតំបន់ទីប្រជុំជន និង៣០ករណីឆ្លង សម្រាប់តំបន់ផ្សេងៗទៀត។
វិធានការកម្រិត ១.៥ គឺនៅពេលករណីឆ្លងជាមធ្យមក្នុង១សប្តាហ៍កើនលើសពី ១០០ ករណី សម្រប់ទីប្រជុំជន និងលើសពី ៣០ ករណីឆ្លង សម្រាប់តំបន់ផ្សេងទៀត។ នៅកម្រិត ១.៥ អាគារ និងទីតាំងពហុបំណងនានានឹងត្រូវអនុវត្តវិធានការរឹតត្បិតសកម្មភាពផ្សេងៗ។
វិធានការកម្រិត ២ គឺនៅពេលដែលករណីឆ្លងជាមធ្យមក្នុង១សប្តាហ៍កើនលើសពី ២០០ ករណី សម្រប់ទីប្រជុំជន និងលើសពី ៦០ ករណីឆ្លង សម្រាប់តំបន់ផ្សេងទៀត។ នៅកម្រិត ២នេះ ការជួបជុំនៅទីសាធារណៈផ្សេងៗ ជាពិសេសនៅតំបន់ដែលមានការឆ្លងខ្លាំង ត្រូវបានរិតត្បិត។
វិធានកម្រិត ២.៥ គឺនៅពេលដែលធនធានសុខាភិបាលមិនអាចមានលទ្ធភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងករណីឆ្លងដែលកើនឡើងច្រើនរហូតដល់ ៤០០ ករណី។ នៅកម្រិត ២.៥ រដ្ឋាភិបាលនឹងតម្រូវឱ្យប្រជាជនព្យាយាមនៅផ្ទះរៀងៗខ្លួន មិនចេញដើរហើរទៅខាងក្រៅ។
វិធានការចុងក្រោយកម្រិត ៣ គឺអនវុត្តនៅពេលដែលមានករណីឆ្លងជាប្រចាំថ្ងៃពី ៨០០ ទៅ ១០០០ ករណីទូទាំងប្រទេសសម្រាប់រយៈពេលមួយសប្តាហ៍ពេញ។ ក្នុងកម្រិតទី ៣ នេះ ប្រទេសទាំងមូលនឹងត្រូវបិទសកម្មភាពនានាទាំងអស់។
ក្នុងវិធានការថ្មីនេះ រដ្ឋាភិបាលបានកំណត់ដាក់ទីតាំងសាធារណៈ អាជីវកម្មនានាចំនួន ៩ ប្រភេទជា «អាទិភាព» និង ១៤ប្រភេទជា «ធម្មតា» ដើម្បីពិនិត្យមើលថាតើវិធានការគម្លាតសង្គមណាមួយដែលសមស្រប ខណៈដែលវិធានការចាស់កំណត់ត្រឹមជាប្រភេទទីតាំង «មានហានិភ័យខ្ពស់» ដែលធ្វើឱ្យការអនុវត្តមិនមានភាពបត់បែនទៅតាមស្ថានភាពជាក់ស្តែង ៕
ប្រភព ៖ https://www.facebook.com/1558832497688307/posts/2693323630905849/?d=n