cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
Coivid-19 បានសម្លាប់មនុស្សអស់ប្រមាណជិត ១ម៉ឺននាក់ និងឆ្លង​ ប្រមាណជិត ៦៤ម៉ឺននាក់​ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកានេះ
Worldometer បានចុះផ្សាយថា វីរុស Coivid-19 បានសម្លាប់មនុស្សអស់ប្រមាណជិត ១ម៉ឺននាក់ ក្នុងមួយថ្ងៃ គឺចំនួន ៩,៥៩៣នាក់ ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជិត ៦៤ម៉ឺននាក់ គឺចំនួន ៦៣៨,៤៥៤នាក់ នៅទូទាំងពិភពលោក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិកជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃ និងឆ្លងប្រចាំថ្ងៃនៃវីរុស Covid-19 ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន ១,១១៧នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ១៥៧,៣៤៣នាក់។

សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៣,០៦៩,៩៣០នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ១,២៩៨,៥២៣នាក់ ខណៈដែលមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ៣៧,១៨៦,៦៨៥នាក់៕

   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com