cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យមើលដំណើរការ ពិគ្រោះ​ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
កំពង់ចាម​ ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកជំទាវ ទេព រង្សុី ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍសាខាក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានអញ្ជើញចុះពិនិត្យមើលដំណើរការ ពិគ្រោះ​ និងព្យាបាលជំងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ នាបរិវេណសាលាបឋមសិក្សា ដំណាក់ព្រីង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាលាភ ដែលជាឃុំទី៦ ក្នុងចំណោមឃុំទាំង ៨ ក្នុងស្រុកកោះសូទិន ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។ សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរ ពីសណាក់ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម រដ្ឋមន្រ្តី មានវត្តមានជាប្រចាំការ ជាវេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ដោយធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅ។​ ពិនិត្យ ពិគ្រោះជំងឺមាត់ធ្មេញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ 
 
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនេះ បានបង្កើតឡើងជាង​ ១ឆ្នាំមកហើយ ដោយគោលដៅក្នុង​ ១ខែ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយសារពេលនេះ មានភ្លៀងធ្លាក់ ហើយស្របពេលតម្រូវការ នៃការបន្តចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ផងដែរនោះ ទើបក្រុមគ្រូពេទ្យ បានសម្រេចប្តូរមកដោយធ្វើក្នុង​ ១សប្តាហ៍ ២ថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យ  ក្នុង១ថ្ងៃ ធ្វើក្នុង ១ឃុំ សម្រាប់ការពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ ជូនប្រជាពលរដ្ឋ រួមទាំងកុមារថែមទៀតផងដែរ។ 
 
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ស្ថានភាពការឆ្លងកូវីដ-១៩ មានការធូរស្រាលទៅហើយក្តី តែបងប្អូនមិនត្រូវភ្លេចថែរក្សាអនាម័យ សុខភាព អោយបានល្អ និងបន្តអនុវត្តន៍ ៣កុំ ៣ការពារ អោយបានត្រឹមត្រូវ។ ជាងនេះទៅទៀត​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ ចំពោះជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗ ព្រោះរដូវមានភ្លៀងធ្លាក់។
 
តាមរយៈការពិនិត្យព្យាបាលជំងឺនៅកន្លែងនេះ គឺសម្រាប់តែ អ្នកមានជំងឺស្រាលតែប៉ុណ្ណោះ តែបើមានអាការៈធ្ងន់ធ្ងរ​ គឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានយកមកប្រចាំការនៅទីនេះ។ 
 
ឆ្លៀតក្នុងកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី​ ខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលបានចំណាយពេលវេលាដោយស្មគ្រ័ចិត្ត ក្នុងការចុះមកធ្វើពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ពិសេសអរគុណដល់ក្រុមការងារចុះជួយស្រុកកោះសូទិន ទាំងអស់ដែលបានចូលរួមថវិកា ក្នុងការទិញថ្នាំពេទ្យ សម្រាប់ទុកចែកជូនអ្នកជំងឺ ដោយឥតគិតថ្លៃ។
 
សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែល បានចុះពិនិត្យព្យាបាលជំងឺនាឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូននូវថវិកា សម្រាប់បំពេញការងារ ក្នុង​ ១ឃុំ ៥លានរៀល សរុប ៨ឃុំ ៤០លានរៀល។
     
នៅក្នុងឱកាសនោះដែរ ប្រធានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត សូមថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត និងលោកជំទាវ សុខមុំ និមល អគ្គនាយិកា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រធានក្រុមការងារចុះជួយឃុំ មហាលាភ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយឃុំទាំង៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យ សម្រាប់ជាមធ្យោបាយ សម្ភារៈ និង ឱសថ ផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ដូច្នេះ ការចូលរួមទាំងនេះ ជាកំលាំងសក្តានុពលលើកទឹកចិត្ត អោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តទាំងអស់គ្នា កាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៍ បន្តទៀត តាមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្រ្តី ។
 
កម្មវិធីនៃការផ្តល់សេវា ដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ខៀវ កាញារីទ្ធ គឺមាន ៣ ៖​ ទី១-ពិនិត្យ ពិគ្រោះ​ និងព្យាបាលជំងឺទូទៅ មនុស្សចាស់ និងកុមារ ទី-ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ និងទី៣-ចាក់វ៉ាក់សាំង ជូនបងប្អូន កូនក្មួយ ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ ដែលពុំទាន់បានចាក់សោះ និងចាក់ដូសមូលដ្ឋាន ពុំទាន់បានដូសជំរុញ ដូសទី៣ ដូសទី៤។ ចំពោះពេលវេលា នៃការពិនិត្យ ពិគ្រោះជំងឺ ចាប់ពីម៉ោង ៨:៣០នាទី ព្រឹករហូតដល់ម៉ោង ២រសៀល ៕
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com