សេចក្តីរាយការណ៍នានាបានបង្ហាញថា ប្រទេសឡាវត្រូវការប្រេងប្រហែល ១២០លានលីត្រក្នុងមួយខែ ដោយបច្ចុប្ប្ននេះ ក្រុមហ៊ុននាំចូលអាចមានលទ្ធភាពនាំចូលតែប្រហែល ២០លានលីត្រប៉ុណ្ណោះ។
ក្រុមហ៊ុនរដ្ឋឡាវនេះ បានជូនដំណឹងដល់អ្នកលក់បន្តរបស់ខ្លួនដោយសោកស្ដាយថា វាបានឈានដល់ចំណុចមួយដែលក្រុមហ៊ុននេះ «លែងអាចបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនបានទៀតហើយ»។
រដ្ឋាភិបាលឡាវ បានព្យាយាមជាច្រើនដងដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈ ដោយរដ្ឋសភាជាតិឡាវបានយល់ព្រមកាត់បន្ថយពន្ធគយលើប្រេងឥន្ធនៈ បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ ហើយក្រសួងហិរញ្ញវត្ថុព្យាយាមគ្រប់គ្រងអត្រាប្តូរប្រាក់។
ប៉ុន្តែជាមួយនឹងអតិផរណាដែលកើនឡើងខ្លាំង ការធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សនៃរូបិយប័ណ្ណក្នុងស្រុក និងការគ្មានទុនបម្រុងរូបិយប័ណ្ណបរទេស ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនានា មិនប្រាកដថា តើពួកគេនឹងអាចបន្តការនាំចូលបានយូរប៉ុណ្ណានោះទេ។ នេះបើយោងតាមតាមកាសែត Laotian Times៕
ដកស្រង់ចេញពីអត្ថបទរបស់ Fresh News និង Laotian Times