លោកជំទាវក៏បានបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ខេត្តស្វាយរៀង ស្រុកកំពង់រោទិ៍ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស បានរួមគ្នា កសាងនូវសមិទ្ធិផលជាច្រើននៅក្នុងស្នាក់ការគណបក្សប្រជាជនស្រុកកំពង់រោទិ៍នេះ ដែលបានចំណាយថវិកាអស់ជាង ១៣៣,២៤១$ រួមមាន ៖ ទី១. អគារសាលប្រជុំសាងសង់ថ្មី ចំនួន០១ខ្នង ទទឹងប្រវែង ១៧,៥ ម៉ែត្រ x បណ្តោយប្រវែង ២០,៥ ម៉ែត្រ កំពស់ ៦ម៉ែត្រ ទី២. ជួសជុលអគារការិយាល័យចំនួន ០១ខ្នង ទទឹងប្រវែង ២០ម៉ែត្រ x បណ្តោយប្រវែង ៤០ម៉ែត្រនិង ទី៣. ជួសជុល ក្លោងទ្វា និងរបងព័ទ្ធជុំវិញទីស្នាក់ការគណបក្សស្រុក ចំនួន ២៧០ម៉ែត្រ ទី៤. ចាក់សាបបេតុងជុំវិញបរិវេញទីធ្លាទីស្នាក់ការគណបក្សស្រុក ចំនួន ២៥០០ម៉ែត្រការ៉េ។
លោកជំទាវក៏ បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើងនិងត្រូវបន្តចូលរួមគាំទ្រការអនុវត្តន៍កម្មវិធីចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ជាពិសេស ត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល៣កុំនិង៣ការពារ ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងផ្អែកតែទៅលើការបានចាក់វ៉ាក់សាំងនិងថ្នាំព្យាបាលនោះទេ៕