រាជរដ្ឋាភិបាល ផ្តល់ពូជស្រូវស្រាលមិនប្រកាន់រដូវ ជូនប្រជាពលរដ្ឋចំនួន ២៥៥០គ្រួសារ ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល សៀមរាប បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជស្រូវស្រាលមិនប្រកាន់រដូវរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋចំនួន ២៥៥០គ្រួសារ ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ដែលរងការខូតខាតដំណាំស្រូវដោយសារតែគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដើម្បីស្តារការដាំដុះឡើងវិញនៅពេលទឹកជំនន់បានស្រក ៕
|