cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ឃាត់​ខ្លួន​ជនបរទេស​ ​៦នាក់​ ពីបទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ជំរិត​ទារ​ប្រាក់​ នៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​
ខេត្ត​កោះកុង​ ៖​ កាលពីថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២២​ វេលា​ម៉ោង​ ៩:០០នាទី​យប់​ ក្រោម​ការ​ចង្អុល​បង្ហាញ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ និង​បាន​ការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត​ កម្លាំង​អន្តោប្រវេសន៍ខេត្ត​ កម្លាំង​អន្តរាគមន៍​ពិសេស​​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ និង​កម្លាំង​អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ​ ចុះ​បង្ក្រាប​បទល្មើស​ជាក់​ស្ដែង​ ករណីបង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ជំរិត​ទារ​ប្រាក់​ ០១​លេីក​ នៅ​ក្រុងខេមរភូមិន្ទ​ តាម​បណ្តឹង​របស់​ឈ្មោះ​ Ong Tun Chyian ភេទប្រុស​ អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី​។ ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម​ ​សមត្ថកិច្ច​ បាន​ចុះ​បង្ក្រាប​ និង​ធ្វើការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០៦នាក់​ ស្រី​ ០២​នាក់​ មាន​ ​៖
១-ឈ្មោះ Deng Chentao ភេទប្រុស អាយុ​ ៣០ឆ្នាំ​ ជនជាតិចិន ២-ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ​ ២៧ឆ្នាំ​ ជនជាតិ​ម៉ាឡេស៊ី ៣-ឈ្មោះ Lim Mun Hong ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិ​ម៉ាឡេស៊ី ៤-ឈ្មោះ Zhang Manning ភេទស្រី អាយុ​ ២៩ឆ្នាំ​ ជនជាតិ​ចិន ៥-ឈ្មោះ Luo Liangliang ភេទប្រុស អាយុ​ ២៨ឆ្នាំ​ ជនជាតិ​ចិន ៦-ឈ្មោះ Huang Shikun ភេទប្រុស អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ចិន។

បច្ចុប្បន្ន​ ​ករណីនេះ​ កម្លាំង​ជំនាញ​​ កំពុង​កសាង​សំណុំ​រឿង​ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ ៕

   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com