cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) បញ្ចប់ដោយរលូនជាមួយនឹងការចូលរួមមតិយ៉ាងផុសផុល
កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) បានបញ្ចប់ដោយរលូនជាមួយនឹងការចូលរួមមតិយ៉ាងផុសផុលពីសំណាក់សមាជិកអង្គប្រជុំទាំងមូល។ ក្រៅពីការប្រជុំផ្ទៃក្នុងរវាងសមាជិកសភាវ័យក្មេងអាយប៉ាដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រច «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយចីរភាព ភាពធន់ និងវិបុលភាព» កិច្ចប្រជុំនេះ បានអនុញ្ញាតអោយមានការចូលរួមពីគណៈប្រតិភូសភាមកពីបណ្តាប្រទេសសង្កេតការណ៍នៃមហាសន្និបាត ដើម្បីថធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួនជូនដល់កិច្ចប្រជុំ ដែលសេចក្តីថ្លែងការណ៍ទាំងនោះ បានផ្តោតលើទិដ្ឋភាពផ្សេងៗរាប់ទាំងការងារស្ម័គ្រចិត្តរបស់យុវជន រហូតដល់បញ្ហាប្រឈមធំៗ ក្នុងពិភពលោក។
មានមតិដឹកនាំនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានដឹកនាំកិច្ចប្រជុំ បានថ្លែងអំណរគុណដល់សមាជិកពេញសិទ្ធនៃកិច្ចប្រជុំYPA ក៏ដូចជាសមាជិកនៃប្រទេសសង្កេតការណ៍ដែលបានចូលរួមមតិ និងថ្លែងសារប្រកបដោយខ្លឹមសារ និងមានអត្ថន័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «បើទោះជាការចូលរួមពីសមាជិកពេញសិទ្ធ បានធ្វើអោយកិច្ចប្រជុំនេះមានភាពគ្រប់ជ្រុងជ្រោយមួយកម្រិតក្តី ការចូលរួមកាន់តែច្រើនពីបណ្តាប្រទេសសង្កេតការណ៍ទាំងអស់នាពេលនេះ រឹងរឹតតែធ្វើអោយកិច្ចប្រជុំនេះកាន់តែមានអត្ថន័យខ្លាំងឡើងថែមទៀត»។

ទន្ទឹមនេះ ឯកឧត្តម បានលើកទឹកចិត្តអោយសមាជិកចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ទាំងអស់ បន្តរក្សាទំនាក់ទំនងគ្នា ដើម្បីជំរុញឱ្យកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ក្លាយជាយន្តការដ៏សំខាន់ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាជាសមាជិកអាយប៉ាក្នុងតំបន់ និងសមាជិកសភាវ័យក្មេងក្នុងពិភពលោក​ ៕

   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com