cdpdaily.com
cdpdaily.com
ទំព័រដើម
  • ព័ត៌មាន​ជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កីឡា
  • កម្សាន្ត
  • សុខភាព
  • ទំនាកទំនង
  • អំពីពួកយើង
   គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
នគរបាលលើផ្លូវល្បឿនលឿន នឹងអនុវត្តវិធានការពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ចាប់ពីថ្ងៃទី០១ ខែធ្នូតទៅ
ភ្នំពេញ​ ៖ នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្ដើមរឹតបណ្ដឹងចំពោះការបើកបររបស់ប្រជាពលរដ្ឋលើផ្លូវល្បឿន​ ដោយធ្វើការត្រួតពិនិត្យល្បឿន និងអនុវត្តវិធានការផាកពិន័យ​ ចំពោះអ្នកបើកបរល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងជាអ្នកដឹកនាំកម្លាំងនគរបាលប្រចាំការ លើផ្លូវល្បឿនលឿន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្លាំងនគរបាលផ្លូវល្បឿនលឿន និងធ្វើការត្រួតពិនិត្យល្បឿន និងមានវិធានការផាកពិន័យ បទល្មើស ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះតទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ចៀសវាងការបើកបរលើសល្បឿនកំណត់»។
   ផ្សាយពាណិជ្ជកម្ម
   Find us on Facebook
MSR SPORT
ទំព័រដើម | ទំនាក់ទំនង | អំពីពួកយើង | Top
Copyright 2019 - CDP Daily, www.cdpdaily.com, Developed by than.dara18@gmail.com