លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕