នូវក្នុងជំនួបសម្តែងការគួរសមនេះដែរ លោក Kiyoshi KUSAKA បានជម្រាបអំពីព័ត៌មានស្តីពីគម្រោង និងវឌ្ឍនភាពនៃដំណើរការគម្រោង និងលេីកឡេីងនូវសំណូមពរមួយចំនួនដល់រដ្ឋបាលខេត្តដេីម្បីចូលរួមសហការណ៍។
សូមជម្រាបជូនថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ទទួលបានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ដែលមានទំហំទឹកប្រាក់ប្រមាណ៣ ៩៨៦ ០០០ ០០០ យ៉េន ឬប្រមាណ ៣០,៦ លាន ដុល្លារអាមេរិក មានសមត្ថភាពផលិត៦៨០០ម៉ែត្រគូបក្នុងថ្ងៃ និងដំឡើងបំពង់ប្រវែង១១១.៨គីឡូម៉ែត្រ។ គម្រោងបានចាប់ផ្តើមដំណើរការអនុវត្តគម្រោងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ និងគម្រោងបញ្ចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។