ចំណែកឯ លោក ម៉ាក គីម អនុប្រធានសាជីវកម្ម និងជានាយកផ្នែកទូរស័ព្ទនៃ ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ក៏បានលើកឡើងថា ក្រុមហ៊ុននឹងនាំមកនូវផលិតផលដ៏ទំនើប ប្រកបដោយនាវានិវត្តន៍ថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។
សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែប យ៉ាងដល់អ្នកវិនិយោគិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងនីតិកាលទី ៧ ក្រោមដំបូលនៃម្លប់សុខសន្តិភាព ។
សម្តេចកិត្តិសង្គហបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា តាមរយ: អនុស្សារណ:រវាងក្រុមហ៊ុនទាំងពីរ ក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាព អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និង ការ ខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្ត បណ្តាក់ទុន និងធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើន សេដ្ឋកិច្ច បង្កើតឱកាស ការងារនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕