ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តខេត្តស្វាយរៀង ដែលបានចូលរួមធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលគាប់ប្រសើរដោយលទ្ធផលអវិជ្ជមានទាំងអស់នៅពេលព្រឹកនេះ ដោយមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់សូម្បីម្នាក់ នេះជាគំរូដ៏ប្រសើរក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជាយើង ៕