- សង្កាត់ទាំង ៧ ត្រូវជម្រាបដល់ប្រជាពលរដ្ឋ តាមដងផ្លូវសំខាន់ៗចូលរួមលើកដងទង់ជាតិ។
- រៀបចំកងកម្លាំងប្រចាំការគ្រប់វត្តអារាម ទីតាំងកម្សាន្ត និងទីតាំងលេងល្បែងប្រជាប្រិយខ្មែរ និងរាយការណ៍ពីស្ថានភាព ១ថ្ងៃ ២ដង។
- ត្រូវណែនាំដល់ទីតាំងកម្សាន្ត សប្បាយនានា ដែលមានបំណងបាញ់កាំជ្រួច ដុតផាវ ដើម្បីអបរអរសាទរ ត្រូវសុំច្បាប់មកអាជ្ញាធរមូលដ្ឋានត្រូវជម្រាបដល់អាជ្ញាធរមានសមត្ថកិច្ច។
- រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុងសម្រាប់ជូនបងប្អូន ទៅតាមបណ្តាលក្រុង ស្រុកក្នុងខេត្តស្វាយរៀង ៕