ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយ ក្នុងដំណើរកសាងមាតុប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអភិវឌ្ឍមូលធនមនុស្សនេះ គឺផ្ដោតជាចម្បងលើការពង្រឹងវិជ្ជាសម្បទា, បំណិនសម្បទា, ចរិយាសម្បទា និងកាយសម្បទា ដើម្បីទទួលបានធនធានដែលមានទាំងសមត្ថភាពចំណេះជំនាញនិងសុខភាពល្អបរិបូរណ៍។