ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំឆ្មក់បង្ក្រាបចុះទីតាំងក្លឹបនេះនឹងឃាត់ខ្លួនមនុស្សជាង១០០នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញចូលរួមមានជនជាតិបរទេសផងដែរដោយទីតាំងក្លឹប GTនោះ មានការពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
បន្ទាប់ពីប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕