សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា«យើងជាកងទ័ពត្រូវតែការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញ ពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌ ហើយមិនត្រូវស្តាប់តាមការញុះញង់របស់ក្រុមប្រឆាំង ដែលបានឃោសនាឲ្យកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ»។
យ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីសម្ពោធនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងកោតសរសើរចំពោះវីរភាពរបស់កងទ័ពទាំងអស់ដែលបានខិតខំ និងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ នាពេលកន្លងមកផងដែរ។ ដោយសម្តេចលើកឡើងថា ប្រសិនបើគ្មានការបូជាសាច់ស្រស់ឈាមស្រស់របស់កងកម្លាំងទាហាន នាពេលកន្លងមកទេ ក៏វាមិនមានសន្តិភាពនិងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះដែរ៕